ចេញផ្សាយ ២០ មិថុនា ២០២៣
45
ថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣
លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការដាក់ពោងសុវត្ថិភាព ចំនួនប្រមាណ ៥០ពោង ស្ថិតនៅឆ្នេរកោះរ៉ុង ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដំណើរការដឹកនាំកិច្ចប្រជុំដោយឯកឧត្តម សៀក ឡេង អនុប្រធានក្រុមនិស្សិត អ.ម.ត ខេត្តព្រះសីហនុ លោក នួន ប៊ុន ថុល អភិបាលក្រុងកោះរ៉ុងការអញ្ចើញចូលរួមមានលោក លោកស្រីអភិបាលរងក្រុង ការិយាល័យជំនាញ កងកំលាំង អាជ្ញាធរមូលដ្ឋាន ក្រុមស្រាវជ្រាវ សន្តិសុខ លម្ហសមុទ្រ សហគមន៍នេសាទ ព្រមទាំងបងប្អូនដឹកភ្ញៀវទេសចរណ៍ជាច្រើនចូលរួមផងដែរ។