ចេញផ្សាយ ២០ មិថុនា ២០២៣
39
ថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំជំនាញ ប្រជុំពិភាក្សាស្តីពី÷
១/ជំរុញការដាំបន្លែក្នុងផ្ទះសំណាញ់ និងវារីវប្បកម្ម។
២/កែសម្រួលអនុក្រឹត្យដើម្បីកម្រិតការនេសាទ ក្នុងដែនសហគមន៍នេសាទ សម្រាប់តែសមាជិកសហគមន៍។
៣/ការកំណត់តំបន់(អភិរក្ស និងនេសាទ)សម្រាប់ប្រព័ន្ធនេសាទ ដើម្បីធានានិរន្តរភាពធនធានជលផលសមុទ្រ។