ចេញផ្សាយ ២០ មិថុនា ២០២៣
46
ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម បានសហការជាមួយមន្ត្រីនាយកដ្ឋានអភិរក្ស នៃរដ្ឋបាលជលផល បានប្រជុំពិគ្រោះយោបល់ស្តីពីការធ្វើបច្ចុប្បន្នភាពសុខភាពផ្កាថ្មនៅប្រជុំកោះរ៉ុង ដឹកដោយលោក ឡេង ស៊ីវណ្ណ អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល ដើម្បីប្រមូលពត៌មានរៀបចំធ្វើផែនការគ្រប់គ្រងតំបន់ផ្កថ្ម ដោយមានការចូលរួមពីសហគមន៍នេសាទទាំង៣ នៅប្រជុំកោះរ៉ុង មន្ត្រីឧទ្យានុរក្ស នៃ ឧទ្យានជាតិកោះរ៉ុង មូលនិធិកោះសង្សាដែលមានសមាសភាពចូលរួមសរុបចំនួន ២២ នាក់ស្រី ៣នាក់។