ចេញផ្សាយ ២០ មិថុនា ២០២៣
42
ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
លោក សំ សឿន នាយផ្នែករដ្ឋបានព្រៃឈើព្រៃនប់ និងលោក កង ម៉ាក្សី នាយផ្នែករដ្ឋបាលជលផលព្រៃនប់ បានចូលរួមកិច្ចប្រជុំស្តីពីការទប់ស្តាត់ការកាប់បំផ្លាញព្រៃរបស់រដ្ឋធ្វើជា លំនៅដ្ឋាន ធ្វើជាកម្មសិទ្ធ ក្រោយពីអនុសាសន៍ដោយខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំដោយលោកអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ ដោយមានការចូលរួមពីអង្គភាពជុំវិញរដ្ឋបាលស្រុក ទីកន្លែងរដ្ឋបាលស្រុកព្រៃនប់។ ក្នុងអង្គប្រជុំ លោកអភិបាលបានស្នើឲ្យសមត្ថកិច្ចទាំងអស់ពង្រឹងការអនុវត្តឲ្យបានលទ្ធផលល្អ ដើម្បីរាយការណ៍ជូនអភិបាលខេត្ត។ ហើយបើមានករណីធ្ងន់ធ្ងរ ត្រូវសុំគោលការណ៍ពីអភិបាលខេត្ត និងស្ថាបនតុលាការ។