មាតិកា
ការចូលរួមវេទិកាសាធារណៈ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងគម្រោងស្នើសុំធ្វើអាជីវកម្ម ដីល្បាយ ខ្សាច់ ស្ថិតនៅឃុំ កែវ ផុស ស្រុកស្ទឹងហាវ
ចេញ​ផ្សាយ ១៦ មិថុនា ២០២៣
43
ថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោកនឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមវេទិកាសាធារណៈ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងគម្រោងស្នើសុំធ្វើអាជីវកម្ម ដីល្បាយ ខ្សាច់ ស្ថិតនៅឃុំ កែវ ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដឹកនាំដោយ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ និងលោក គង់ ស៊ីថា អគ្គនាយករង ក្រសួងរ៉ែ និងថាមពល មានការអញ្ចើញចូលរួមពីលោកនាយករងរដ្ឋបាលខេត្តព្រះសីហនុ លោកអភិបាលរងស្រុកស្ទឹងហាវ អង្គភាពជំនាញ កងកំលាំង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋជាច្រើនកុះករចូលរួមផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter