ចេញផ្សាយ ១៥ មិថុនា ២០២៣
45
ថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
បន្ទាប់ពីទទួលបានការណែនាំពីលោកប្រធានមន្ទីរ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣: ក្រុមការងារការិយាល័យផែនការ គណនេយ្យ និងការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការណ៍ជាមួយអាជ្ញាធរសង្កាត់ និងលោកមេភូមិ ចុះស្រង់ស្ថិតិបន្លែនាំចូលពីប្រទេសចិនដែលបានលក់លើទីផ្សារក្នុងក្រុងព្រះសីហនុ។ ជាលទ្ធផលបឋមឃើញថា: ក្រុមហ៊ុនបន្លែចិនធំៗមានចំនួន៣ ដែលបានលក់ដុំ និងចែកចាយ រួមមាន÷
១/ក្រុមហ៊ុនមីងជីលក់ដុំបន្លែគ្រប់មុខMK មានទីតាំងស្ថិតនៅទល់មុខមន្ទីរកសិកម្ម ភូមិ៥ សង្កាត់៤ ជាមធ្យមក្នុង១ថ្ងៃលក់បន្លែបានប្រមាណ១៨តោន
២/ក្រុមហ៊ុនបោះដុំបន្លែផ្លែឈើហាយាន មានទីតាំងនៅភូមិ១ សង្កាត់៤ ជាមធ្យមក្នុង១ថ្ងៃលក់បន្លែបានប្រមាណ១២តោន។
៣/ក្រុមហ៊ុនបន្លែហ្សាងស៉ីង មានទីតាំងស្ថិតនៅជាប់បេនឡានផ្សារលើ សង្កាត់លេខ២ ជាមធ្យមក្នុង១ថ្ងៃលក់បន្លែបានប្រមាណ១០តោន។ ដូចនេះជាមធ្យម បន្លែនាំចូលពីប្រទេសចិនប្រមាណ៤០តោន/ថ្ងៃ។