ចេញផ្សាយ ១៤ មិថុនា ២០២៣
47
ថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចុះជួបលោកមេឃុំ សាមគ្គី និងព្រះចៅអធិការវត្តសុវណ្ណគង្គា ហៅវត្តសាមគ្គី ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទំនាក់ទំនង និងពិនិត្យទីតាំងសម្រាប់រៀបចំរុក្ខទិវាថ្នាក់មូលដ្ឋាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។