ចេញផ្សាយ ១៤ មិថុនា ២០២៣
48
ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣
លោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បានចូលរួមប្រជុំបញ្ជាការឯកភាពស្រុក ក្រោមអធិបតីភាពលោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ដើម្បីរៀបចំផែនការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសការកាប់រានដីព្រៃឈើ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ អង្គប្រជុំបានសម្រេចរៀបចំក្រុមដឹកនាំដោយ លោក ចាន់ ពន្លក អភិបាលរងស្រុក សហការ ជាមួយរដ្ឋបាលព្រៃឈើ បរិស្ថាន ប៉ូលិស និងអាវុធហត្ថ ហើយរាយការណ៍រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង៣។