មាតិកា
ការចូលរួមប្រជុំពិភាក្សាអំពីការងារល្បាតដោយប្រើកម្មវិធី SMART Mobile
ចេញ​ផ្សាយ ១៤ មិថុនា ២០២៣
43
ថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ ថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ លោក កង ម៉ាក្សី នាយផ្នែករដ្ឋបាលជលផលព្រៃនប់ បានចូលរួមប្រជុំពិភាក្សាអំពីការងារល្បាតដោយប្រើកម្មវិធី SMART Mobile ក្នុងគោលបំណង៖ -បង្ហាញអំពីបច្ចេកទេសនៃការចុះប្រមូលទិន្នន័យល្បាត និងអង្កេតនៅទីវាល ដោយប្រើកម្មវិធី SMART។ -ពិភាក្សាអំពីបញ្ហាប្រឈម និងរកដំណោះស្រាយ ដើម្បីពង្រឹងការអនុវត្តច្បាប់ជលផល តាមព្រែកស្រែអំបិល ក្នុងការកាត់បន្ថយបទល្មើសនេសាទ នានា ដែលបណ្តាលឲបាត់បង់ប្រភេទសត្វអណ្តើកហ្លួង ឬអណ្តើកសសៃ ហើយនៅក្នុងការប្រជុំពិភាក្សានេះដែរ មានសមាជិកចូលរួមចំនួន ១៧នាក់ ស្រី ០៤ នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter