ចេញផ្សាយ ១៤ មិថុនា ២០២៣
40
ថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំជំនាញ ចុះប្រមូលទិន្នន័យដំណាំបន្លែ និងទីតាំង ដើម្បីធើ្វផែនទី នៅក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល នៅក្នុងភូមិសំរុងក្រោម មានចំនួន ២៤គ្រួសារ ដែលមានផ្ទៃដីទំហំ ៣,៥០ហិកតា។