ចេញផ្សាយ ០៦ មិថុនា ២០២៣
42
ថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣
លោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ
និងសហការី ចំនួន ០៣នាក់ បានចុះពិនិត្យទីតាំងឈូសឆាយ កាយដីចំនួន ១កន្លែង ត្រង់ចំណុចនិយាមការ ៣៦១៩១៩-១១៩០១២៦ ស្ថិតនៅជាប់ដងផ្លូវល្បឿនក្នុងភូមិសាស្ត្រ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមការសាកសួរពីមេកា គឺដីនោះជាដីរបស់ឈ្មោះ កែវ គឹមយ៉ាន គោលបំណងនៃការឈូសឆាយ កាយដីនោះ គឺដើម្បី ដាំដើមស្ងាវ និងដើមក្រញូង។ សូមជម្រាបជូនផងដែរ យើងបានសារសួរមេការផ្ទាល់ ដោយគាត់បានបញ្ជាក់ថាដីនេះមានប្លង់។