មាតិកា
ចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការស៊ើបអង្កេត និងការកាត់ទោស បទល្មើសព្រៃឈើ និងសត្វព្រៃ ដែលពាក់ព័ន្ធនឹងការលាងសម្អាតប្រាក់ នៅសណ្ឋាការឯករាជ្យ
ចេញ​ផ្សាយ ០២ មិថុនា ២០២៣
61
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំខណ្ឌ ផ្នែក និងសង្កាត់ នៃខណ្ឌរដ្ឋបាលព្រៃឈើចំនួន ០៦នាក់ បានបន្តចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការស៊ើបអង្កេត និងការកាត់ទោស បទល្មើសព្រៃឈើ និងសត្វព្រៃ ដែលពាក់ព័ន្ធនឹងការលាងសម្អាតប្រាក់ នៅសណ្ឋាការឯករាជ្យ ក្រោមអធិបតីភាពឯកឧត្តម កែវ អូម៉ាលីស ប្រតិភូរាជរាជរដ្ឋាភិបាលកម្ពុជា ជាប្រធានរដ្ឋបាលព្រៃឈើ និងគ្រូបណ្តុះបណ្តាលវគ្គ នៃUNODC ដោយមានការចូលរួម ពីមន្ត្រីគយ និងមន្ត្រីរដ្ឋបាលព្រៃឈើ មកពីបណ្តាខេត្តផ្សេងៗ សរុបចំនួន ៧៥នាក់ នៅថ្ងៃនេះដែរ មានការចូលរួម ពីវាគ្មិនកិត្តិយស លោកចៅក្រម ព្រះរាជអាជ្ញា អង្គភាពស៊ើបអង្កេត ហិរញ្ញវត្ថុ(FIU) អង្គភាព ACU បានអុញ្ញាតអោយមាការសាកសួរនូវអ្វីដែលជាចំងល់ ផ្លូវច្បាប់ក្នុងការអនុវត្តការងារ។
ចំនួនអ្នកចូលទស្សនា
Flag Counter