ចេញផ្សាយ ៣១ ឧសភា ២០២៣
37
ថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣
លោក ពៅ សីលា អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបទដ្ឋានជាតិក្នុងកិច្ចគាំពារជនមានពិការភាព ដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ RIVA ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ។