មាតិកា
ការចូលរួមផ្សព្វផ្សាយ អភិរក្សអណ្តើកសមុទ្រដល់សិស្សានុសិស្សកូនចៅអ្នកនេសាទនៅអនុវិទ្យាល័យហ៊ុនសែនកែវផុស
ចេញ​ផ្សាយ ២៩ ឧសភា ២០២៣
44
ថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក កែវ ចំរើន នាយរងផ្នែកជលផលទំនប់រលក បានចូលរួមផ្សព្វផ្សាយ អភិរក្សអណ្តើកសមុទ្រដល់សិស្សានុសិស្សកូនចៅអ្នកនេសាទនៅអនុវិទ្យាល័យហ៊ុនសែនកែវផុស ក្នុងគោលបំណងពង្រឹងសមត្ថភាពការយល់ដឹងការអភិរក្សអណ្តើកសមុទ្រ ការយល់ដឹងសារសំខាន់អណ្តើកសមុទ្រ ដើម្បីអោយពួកគាត់ចូលរួមការពារ និងអភិរក្សអណ្តើកសមុទ្រ ពិសេសជួយបន្តផ្សព្វផ្សាយដល់អ្នកនេសាទយើងក្នុងមូលដ្ឋាន និងអណាព្យាបាលជាអ្នកនេសាទផងដែរ។  ក្នុងដំណើរការផ្សព្វផ្សាយមានសិស្សចូលរួមសរុបចំនួន ៧៨នាក់ ស្រី ៤៥នាក់ គាំទ្រដោយអង្គការសត្វព្រៃ និងរុក្ខជាតិ ប្រចាំកម្ពុជា
ចំនួនអ្នកចូលទស្សនា
Flag Counter