មាតិកា
ការចុះពិនិត្យជាក់ស្តែងទីតាំងស្នើសុំថែរក្សាសត្វត្រចៀកកាំ ជាលក្ខណ:គ្រួសារ
ចេញ​ផ្សាយ ២៧ ឧសភា ២០២៣
40
ថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក ឡាង សុគន្ធ នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ បាន÷ +សហការជាមួយ ក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ចុះពិនិត្យជាក់ស្តែងទីតាំងស្នើសុំថែរក្សាសត្វត្រចៀកកាំ ជាលក្ខណ:គ្រួសាររបស់ម្ចាស់ឈ្មោះ តាំង គួងហាវ ភេទប្រុស អាយុ៤៦ឆ្នាំ ក្នុងនោះ÷ -ទីតាំងថែរក្សាស្វត្រចៀកកាំទី១ ត្រង់ចំណុចនិយាមការលេខ ៣៥០១៨៧-១១៨៧៦៥២ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ -ទីតាំងថែរក្សាសត្វត្រចៀកកាំទី២ ត្រង់ចំណុចនិយាមការ ៣៤៩៤០៨-១១៨៥៦៤២ ស្ថិតនៅភូមិ១ ឃុំអូត្រេះ ស្រុកស្ទឹងហាវ -ទីតាំងថែរក្សាសត្វត្រចៀកកាំទី៣ ស្ថិតនៅក្បាលដីលេខ៤២៧ ត្រង់ចំណុចនិយាមការ ៣៨០២១៩-១១៨១៩៩៣ ស្ថិតនៅ ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់។ +ចូលរួមជាមួយក្រុមការងារគ្រប់គ្រងដីរដ្ឋ រួមមាន អាជ្ញាធរមូលដ្ឋាន មន្ត្រីអន្តរ:វិស័យរដ្ឋបាលខេត្ត មន្ត្រីភូមិបាល បានបន្តចុះ វាស់វែង ផ្ទៀងផ្ទាត់និងវាយតម្លៃការកាន់កាប់ដីរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ របស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ បានចំនួន ៤ក្បាលដី ស្មើនឹង ៤គ្រួសារ។
ចំនួនអ្នកចូលទស្សនា
Flag Counter