ចេញផ្សាយ ២៦ ឧសភា ២០២៣
45
ថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំផ្នែករដ្ឋបាលជលផលព្រៃនប់ សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវរីវប្បកម្មសមុទ្រ ចុះពិនិត្យ ស្រាវជ្រាវ ទីតាំងចិញ្ចឹមត្រីក្នុងបែ(ប្រភេទឆ្ពង់) និងត្រីធម្មជាតិ ដែលរងពុល ងាប់ នៅតាមបណ្ដោយព្រែកកំពង់ស្មាច់ ស្ថិតភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល៖ ក្រុមការងារបានយកសំណាក់ ដើម្បីពិសោធន៍ មូលហេតុបណ្តាឲ្យត្រីងាប់។