ចេញផ្សាយ ២៥ ឧសភា ២០២៣
39
ថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំការិយាល័យផលិតកម្ម និងបសុព្យាបាល បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការចិញ្ចឹមសត្វ និងការថែទាំជំងឺ នៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងឃុំសាមគ្គី និងកសិករចិញ្ចឹមសត្វចំនួន ៣៣នាក់ ស្រី ១៨នាក់