ចេញផ្សាយ ២៤ ឧសភា ២០២៣
58
ថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តី ចូលរួមកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីស្នើសុំកាត់ឆ្វៀលស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តាមសំណើរបស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប ក្រោមការដឹកនាំរបស់លោក គង់ វីតាណ: អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ ដែលមានការចូលរួមពីទីចាត់ការអន្តរវិស័យខេត្ត អាជ្ញាធរស្រុកស្ទឹងហាវ មេឃុំ កែវផុស មន្ទីរដនសសខេត្ត និងតំណាងក្រុមហ៊ុនម៉ុងឫទ្ធី នៅសាលាឃុំកែវផុស និងទីតាំងផ្ទាល់។