ចេញផ្សាយ ២៣ ឧសភា ២០២៣
52
ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានដឹកនាំសហការីជាថ្នាក់ដឹកនាំជំនាញស្ទឹងហាវចំនួន ៤នាក់ ចុះពិនិត្យស្ថានភាពនៅក្នុងស្ថានីយផ្សព្វផ្សាយ និងដាំស្តារព្រៃឈើអូរថ្ម ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
តាមការពិនិត្យជាក់ស្តែងឃើញថា ពុំមានការកាប់រុករានព្រៃថ្មីៗទេ មានតែការរុះរើផ្ទះចាស់ធ្វើឱ្យរឹងមាំ និងដាំដុះដំណាំហូបផ្លែជុំវិញផ្ទះប៉ុណ្ណោះ។ ជាងនេះទៀតក៏សង្កេតឃើញមានប្រជាពលរដ្ឋរស់នៅជាប់លាប់ប្រមាណ ៣០% ប៉ុណ្ណោះ ក្រៅពីនោះគ្រាន់តែសង់ផ្ទះទុកចោល ពុំមានមនុស្សរស់នៅឡើយ។