ចេញផ្សាយ ២៣ ឧសភា ២០២៣
52
ថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣
លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងមន្ត្រីជាប់កិច្ចសន្យាចំនួន ៩នាក់ ដើម្បីទទួលប្រតិភូ នៃមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ អញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់លើការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២៣។ ជាលទ្ធផល៖
-មានឯកសារពាក់ព័ន្ធរបស់មន្ត្រីជាប់កិច្ចសន្យាគ្រប់ចំនួន។
-មានបញ្ជីវត្តមានប្រចាំថ្ងៃជូនក្រុមការងារពិនិត្យគ្រប់ចំនួន។
-មន្ត្រីជាប់កិច្ចសន្យាបានចុះហត្ថលេខាលើបញ្ជីវត្តមានគ្រប់ចំនួន។
-មានបំណែងបែងចែកតួនាទីនិងការទទួលខុសត្រូវរបស់មន្ត្រីចុះកិច្ចសន្យា។
-ការបើកប្រាក់កម្រៃបានគ្រប់ចំនួននៃខែនីមួយៗ។
-ការបើកប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីបានគ្រប់ចំនួន។
-ការបើកប្រាក់កម្រៃមន្ត្រីជាប់កិច្ចសន្យាតាមរយៈប្រព័ន្ធធនាគារកាណាឌីយ៉ាបានត្រឹមត្រូវ។