ចេញផ្សាយ ២២ ឧសភា ២០២៣
46
ថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣
ក្រុមការងារការិយាល័យផែនការគណនេយ្យ បានចុះពិនិត្យការទិញលក់ និងប្រមូលទិន្នន័យបន្លែផ្ទះសំណាញ់ស្ថិតនៅឃុំសំរុងដែលបានយកមកលក់នៅហាងបន្លែ សាច់ ធម្មជាតិអូរ១ ស្ថិតនៅសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថា: បច្ចុប្បន្នហាងមានតម្រូវការបន្លែច្រើន ដោយមានអ្នកស្គាល់ច្រើន និងគាំទ្រលើផលិតផលបន្លែស្រុកព្រៃនប់។ គិតត្រឹមត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ហាងអូរ១ បានទិញបន្លែពីកសិករនៅឃុំសំរុង បានចំនួន ២១០.៨ គីឡូក្រាម តម្លៃជាមធ្យម ៣៦០០រៀល។