មាតិកា
ការចូលរួមកិច្ចប្រជុំត្រៀមរៀបចំបែងចែកផែនទទួលខុសត្រូវក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ភោធដាក់អោយដំណើការរោងចក្រផលិតសំបកកង់រថយន្ត ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ
ចេញ​ផ្សាយ ២២ ឧសភា ២០២៣
45
ថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក យស់ ចន្ថាណា លោក តឹក ជីវ៉ាយ លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីចូលរួមកិច្ចប្រជុំត្រៀមរៀបចំបែងចែកផែនទទួលខុសត្រូវក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ភោធដាក់អោយដំណើការរោងចក្រផលិតសំបកកង់រថយន្ត ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីប្រតិភូក្រសួងការងារ អភិបាលរងខេត្តព្រះសីហនុ មន្ទីរ អង្គភាពជំនាញជុំវិញខេត្តព្រះសីហនុ នៅសាលប្រជុំតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង។
ចំនួនអ្នកចូលទស្សនា
Flag Counter