ចេញផ្សាយ ១៩ ឧសភា ២០២៣
44
ថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦(ជំហានទី១) និងកិច្ចប្រជុំពិនិត្យកែសម្រួលជំពួកទី១ ប្រមូលធាតុចូលរៀបចំសេចក្តីព្រៀងកម្មវិវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកជំទាវ យ៉ឹង សុឃឿន សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក មីន កុម្ភះ អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអនុប្រធាន សមាជិកក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរផែនការខេត្តព្រះសីហនុ។