ចេញផ្សាយ ១៨ ឧសភា ២០២៣
43
ថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣
លោក លី ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងហាវ និងលោក ប្រាក់ សាវុធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងហាវ បានចូលរួមជាមួយក្រុមការងារវាស់វែង កាត់ឆ្វៀល របស់រដ្ឋបាលស្រុកស្ទឹងហាវ រួមមាន អាជ្ញាធរមូលដ្ឋាន មន្ត្រីការិយាល័យ ដ.ន.ស.ភ មន្ត្រីអន្តរវិស័យខេត្តព្រះសីហនុ សរុបចំនួន ៩នាក់ ចុះពិនិត្យទីតាំងដីជាក់ស្ដែងពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០០២ តាមសំណើរ របស់ប្រជាពលរដ្ឋ ៣៥គ្រួសារ ស្មើនឹង ១៣៣ក្បាលដី ស្ថិតនៅភូមិ១ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ លទ្ធផលចុះពិនិត្យបានចំនួន ៩៤ក្បាលដី ស្មើនឹង ១៩គ្រួសារ បូកយោងបានចំនួន ១២៥ក្បាលដី ស្មើ ៣៤គ្រួសារ។