មាតិកា
ការចុះស្រង់ទិន្នន័យការងារភ្ជួររាស់ដីស្រែដំណាំស្រូវរដូវវស្សា
ចេញ​ផ្សាយ ១៨ ឧសភា ២០២៣
49
ថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះស្រង់ទិន្នន័យការងារភ្ជួររាស់ដីស្រែដំណាំស្រូវរដូវវស្សា ឆ្នាំ២០២៣÷ +សរុបរួមទូទាំងខេត្ត÷ -ភ្ជួររាស់ អនុវត្តបានចំនួន ១៨៥ហិកតា បូកយោងបានចំនួន ៥០៤៨ហិកតា ស្មើនឹង ៣៧,៧១ភាគរយ និងព្រោះ អនុវត្តបានចំនួន ១១៦ហិកតា បូកយោងបានចំនួន ៤២៤៦ហិកតា ស្មើនឹង ៣១,៧២ភាគរយ នៃផែនការសរុប ១៣៣៨៧ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់ អនុវត្តបានចំនួន ៦២ហិកតា បូកយោងបានចំនួន ៤៨០១ហិកតា ស្មើនឹង ៤១,២៩ភាគរយ និងព្រោះ អនុវត្តបានចំនួន ៥៧ហិកតា បូកយោងបានចំនួន ៤១០៧ហិកតា ស្មើនឹង ៣៥,៣២ភាគរយ នៃផែនការសរុប ១១៦២៧ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់ អនុវត្តបានចំនួន ១២៣ហិកតា បូកយោងបានចំនួន ២៤៧ហិកតា ស្មើនឹង ១៤,០៣ភាគរយ និងព្រោះ អនុវត្តបានចំនួន ៥៩ហិកតា បូកយោងបានចំនួន ១៣៩ហិកតា ស្មើនឹង ៧,៩០ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter