ចេញផ្សាយ ១៨ ឧសភា ២០២៣
52
ថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣
លោក លី ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងហាវ និងលោក ប្រាក់ សាវុធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងហាវ បានចូលរួមជាមួយក្រុមការងារវាស់វែង កាត់ឆ្វៀល របស់រដ្ឋបាលស្រុកស្ទឹងហាវ រួមមាន អាជ្ញាធរមូលដ្ឋាន មន្ត្រីការិយាល័យ ដ.ន.ស.ភ មន្ត្រីអន្តរវិស័យខេត្តព្រះសីហនុ សរុបចំនួន ៩នាក់ ចុះពិនិត្យទីតាំងដីជាក់ស្ដែងពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០០២ តាមសំណើរ របស់ប្រជាពលរដ្ឋ ៣៥គ្រួសារ ស្មើនឹង ១១៣ក្បាលដី ស្ថិតនៅភូមិ១ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ លទ្ធផលចុះពិនិត្យបានចំនួន ៣១ក្បាលដី ស្មើនឹង ១៥គ្រួសារ។