ចេញផ្សាយ ១៧ ឧសភា ២០២៣
44
ថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ និងលោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តការងារប្រចាំខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំធំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ សមាសភាពចូលរួមមានលោកនាយខណ្ឌ ផ្នែក សង្កាត់
នៃខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល រួមតាំងលោក លោកស្រីប្រធានការិយាល័យក្រោមឱវាទមន្ទីរ។