ចេញផ្សាយ ១៦ ឧសភា ២០២៣
57
ថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំមន្រ្តីខណ្ឌរដ្ឋបាលជលផល និងមន្រ្តីទទួលបន្ទុកទ្រព្យរដ្ឋរបស់មន្ទីរ ចុះត្រួតពិនិត្យមើលស្ថានភាពគុណភាពរបស់មធ្យោបាយធ្វើដំណើរ ទូកអធិការកិច្ច និងសម្ភារប្រើប្រាស់ ដែលជាជំនួយរបស់គម្រោងសគហគមន៍អ៉ឺរ៉ុប(EU) ផ្តល់ជូនខណ្ឌរដ្ឋបាលផល ដើម្បីប្រើប្រាស់បំរើសកម្មភាពរបស់ខណ្ឌក្នុងឆ្នាំ២០២០-២០២២កន្លងមក នៅខណ្ឌរដ្ឋបាលជលផល និងតាមទូកអធិការកិច្ច។ ជាលទ្ធផល សង្កេតឃើញថា ទ្រព្យសម្បត្តិដែលទទួលបានពីគម្រោងនេះ ប្រើប្រាស់បានចំគោលដៅ និងមិនមានការបាត់បង់ឡើយ ហើយមានសម្ភារមួយចំនួនមានគុណភាពល្អ មធ្យម និងអន់តាមរយៈពេលនៃការប្រើប្រាស់។ ស្ថានភាពគុណភាពរបស់សម្ភារប្រើប្រាស់នីមួយៗ នឹងភ្ជាប់ជាមួយតារាងលម្អិតសម្ភារប្រើប្រាស់ និងកំណត់ហេតុ ជូនលោកប្រធានមន្ទីរ ពេលរៀបចំរួច។