មាតិកា
ការចុះស្រង់ទិន្នន័យការងារភ្ជួររាស់ដីស្រែដំណាំស្រូវរដូវវស្សា
ចេញ​ផ្សាយ ១៥ ឧសភា ២០២៣
41
ថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះស្រង់ទិន្នន័យការងារភ្ជួររាស់ដីស្រែដំណាំស្រូវរដូវវស្សា ឆ្នាំ២០២៣÷ +សរុបរួមទូទាំងខេត្ត÷ -ភ្ជួររាស់ អនុវត្តបានចំនួន ៥៤៨ហិកតា បូកយោងបានចំនួន ៤៣៤៣ហិកតា ស្មើនឹង ៣២,៤៤ភាគរយ និងព្រោះ អនុវត្តបានចំនួន ៥១៧ហិកតា បូកយោងបានចំនួន ៣៦៨៤ហិកតា ស្មើនឹង ២៧,៥២ភាគរយ នៃផែនការសរុប ១៣៣៨៧ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់ អនុវត្តបានចំនួន ៥៤៨ហិកតា បូកយោងបានចំនួន ៤២៦៤ហិកតា ស្មើនឹង ៣៦,៧១ភាគរយ និងព្រោះ អនុវត្តបានចំនួន ៥១៧ហិកតា បូកយោងបានចំនួន ៣៩៣៩ហិកតា ស្មើនឹង ៣១,៣០ភាគរយ នៃផែនការសរុប ១១៦២៧ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់ អនុវត្តបានចំនួន ០ហិកតា បូកយោងបានចំនួន ៧៥ហិកតា ស្មើនឹង ៤.២៦ភាគរយ និងព្រោះ អនុវត្តបានចំនួន ០ហិកតា បូកយោងបានចំនួន ៤៥ហិកតា ស្មើនឹង ២.៥៦ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter