មាតិកា
ការចូលរួមប្រជុំពិភាក្សា និងចុះវាយតម្លៃការកាន់កាប់ដីរបស់ប្រជាពលរដ្ឋដែលស្នើសុំកាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ
ចេញ​ផ្សាយ ០៩ ឧសភា ២០២៣
91
ថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោក ឡាង សុគន្ធ នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ និងលោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំផ្នែករដ្ឋបាលជលផលទំនប់រលក ចូលរួមប្រជុំពិភាក្សា និងចុះវាយតម្លៃការកាន់កាប់ដីរបស់ប្រជាពលរដ្ឋដែលស្នើសុំកាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ដឹកនាំដោយលោក គង់ វីតាណ: អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាល អភិបាលរងស្រុក លោកប្រធាន អនុប្រធានការិយាល័យភូមិបាលស្រុកស្ទឹងហាវ មានទីតាំងស្ថិតនៅសាលប្រជុំសាលាស្រុកស្ទឹងហាវ។
ចំនួនអ្នកចូលទស្សនា
Flag Counter