មាតិកា
ការចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទិន្នន័យកសិកម្ម
ចេញ​ផ្សាយ ០៩ ឧសភា ២០២៣
47
ថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោក សុខ ពិសិដ្ឋ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ណុំ ប៊ុនថន អនុប្រធានការិយាល័យផែនការ គណនេយ្យ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទិន្នន័យកសិកម្ម ក្រោមអធិបតីភាពឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ម៉ក់ មុន្នី ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ និងលោក Mukesh Srivastava អ្នកជំនាញការ នៃគម្រោង៥០×២០៣០ នៅសណ្ឋាគារសាន់នី ខេត្តកំពត រយៈពេល ៤ថ្ងៃ ដោយមានការចូលរួមពីមន្ទីរអង្គភាព អគ្គនាយកកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ អគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វ ខេត្តស្វាយរៀង ព្រៃវែង ភ្នំពេញ កណ្តាល តាកែវ កំពង់ស្ពឺ កោះកុង កំពត កែប និងព្រះសីហនុ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ÷ - ប្រើប្រាស់ទិន្នន័យអង្តេតកសិកម្មឆ្នាំ២០១៩ និង២០២០។ - ចេះប្រើប្រាស់ទិន្នន័យអង្កេតឆ្នាំ២០១៩ និង២០២០។ - ចេះផលិតទិន្នន័យអោយមានប្រសិទ្ធភាព។
ចំនួនអ្នកចូលទស្សនា
Flag Counter