មាតិកា
ការចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកស្ទឹងហាវ
ចេញ​ផ្សាយ ០៣ ឧសភា ២០២៣
49
ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ លោក លី ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងហាវ និងលោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកស្ទឹងហាវ ក្រោមធិបតីភាពលោកសំរិទ្ធ កុសល ប្រធានក្រុមប្រឹក្សាស្រុកស្ទឹងហាវ ដោយមានការអញ្ជើញចូលរួមពីគណៈអភិបាលស្រុក ប្រធាន អនុប្រធានការិយាល័យ ប្រធានអង្គភាព កងកម្លាំងទាំងបី មេឃុំ និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត។
ចំនួនអ្នកចូលទស្សនា
Flag Counter