ចេញផ្សាយ ០២ ឧសភា ២០២៣
59
ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣
លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមសិក្ខាសាលាវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី កម្មវិធី SMART ជំនាន់ទី៧ រៀបចំដោយអង្គការ WWF ក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាព និងណែនាំការប្រើប្រាស់កម្មវិធី SMARTជំនាន់ទី៧ និងពង្រឹងសមត្ថភាព ផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។ សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលមានមកពីបណ្តាប្រទេសមួយចំនួនដូចជា÷ កម្ពុជា វៀតណាម ឡាវ ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា ម៉ុងហ្គោល ហូរឡង់ ប៉ាគីស្ថាន និងប្រទេសប៊ូតាន សរុបចំនួន ៤១នាក់ ស្រី ១២នាក់។