មាតិកា
ការចុះស្រង់ទិន្នន័យការងារភ្ជួររាស់ដីស្រែដំណាំស្រូវរដូវវស្សា
ចេញ​ផ្សាយ ០២ ឧសភា ២០២៣
50
ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះស្រង់ទិន្នន័យការងារភ្ជួររាស់ដីស្រែដំណាំស្រូវរដូវវស្សា ឆ្នាំ២០២៣÷ +សរុបរួមទូទាំងខេត្ត÷ -ភ្ជួររាស់ អនុវត្តបានចំនួន ១០២ហិកតា បូកយោងបានចំនួន ២២៦២ហិកតា ស្មើនឹង ១៦,៩០ភាគរយ និងព្រោះ អនុវត្តបានចំនួន ១២៦ហិកតា បូកយោងបានចំនួន ១៩០៣ហិកតា ស្មើនឹង ១៤,២២ភាគរយ នៃផែនការសរុប ១៣៣៨៧ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់ អនុវត្តបានចំនួន ១០២ហិកតា បូកយោងបានចំនួន ២២០២ហិកតា ស្មើនឹង ១៨,៩៤ភាគរយ និងព្រោះ អនុវត្តបានចំនួន ១២៦ហិកតា បូកយោងបានចំនួន ១៨៧៣ហិកតា ស្មើនឹង ១៦,១១ភាគរយ នៃផែនការសរុប ១១៦២៧ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់ អនុវត្តបានចំនួន ០ហិកតា បូកយោងបានចំនួន ៦០ហិកតា ស្មើនឹង ៣.៤១ភាគរយ និងព្រោះ អនុវត្តបានចំនួន ០ហិកតា បូកយោងបានចំនួន ៣០ហិកតា ស្មើនឹង ១.៧០ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter