ចេញផ្សាយ ០២ ឧសភា ២០២៣
48
ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣
លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមពិធីសម្ភោធឆ្លងសមិទ្ធផលនានាក្នងវត្តមុន្នីសាលព្រឹក្ស ភូមិត្រពាំងស្អុយទី១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដោយមានការចូលរួម ឯកឧត្តម តំណាងរាស្ត្រខេត្តព្រះសីហនុ អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាលស្រុកព្រៃនប់ការិយាល័យអង្គភាពជុំវិញស្រុក លោកឧកញ៉ា លោកជំទាវ និងសប្បុរសជន លោកមេឃុំ គ្រប់ឃុំក្នុងស្រុកព្រៃនប់ ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងឃុំអណ្តូងថ្ម។