មាតិកា
ការចុះត្រួតពីនិត្យ...
ចេញ​ផ្សាយ ០១ ឧសភា ២០២៣
46
ថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំជំនាញជលផល សហការជាមួយមន្រ្តីមកពីនាយកដ្ឋានកែច្នៃ និងគុណភាពផលជលផល និងលោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល ដើម្បីចុះ -ពិនិត្យលើទីតាំងផែនេសាទ ក្នុងក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ជាលទ្ធផល ក្រុមការងារបានពិនិត្យផែទូកនេសាទឡើងត្រីមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ដែលមានទីតាំងធំទូលាយ មានទូកចូលឡើងត្រីជាហូរហែ។ -ពិនិត្យផែនេសាទពីរកន្លែងទៀត ស្ថិតក្នុងភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។ ដោយទីតាំងផែទី១ មានផែថ្មស្រាប់ ហើយមានទូកនេសាទចតផងដែរ និងផែមួយផ្សេងទៀត មានដីធំទូលាយ ប៉ុន្តែមិនទាន់សាងសង់ជាផែនៅឡើយទេ។ -ពិនិត្យការចិញ្ចឹមក្តាមថ្ម បែបទំនើប និងបង្គាបែបប្រពលវប្បកម្មស្ថិតក្នុងភូមិ១ ឃុំកំពេញ ស្រុក ស្ទឹងហាវ ការចិញ្ចឹមអនុវត្តតាមបច្ចេកទេសល្អ ហើយការទទួលផលពីការចិញ្ចឹមក៏ជោគជ័យផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter