ចេញផ្សាយ ២៨ មេសា ២០២៣
47
ថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣
លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមកិច្ចប្រជុំដោះស្រាយបណ្តឹងជំទាស់តវ៉ាដែលទទួលបានក្នុងកំឡុងពេលនៃការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ វិនិច្ឆ័យ ដីធ្លីជាលក្ខណៈប្រព័ន្ធ ស្ថិតនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។