មាតិកា
ការចុះស្រង់ទិន្នន័យការងារភ្ជួររាស់ដីស្រែដំណាំស្រូវរដូវវស្សា
ចេញ​ផ្សាយ ២៥ មេសា ២០២៣
46
ថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះស្រង់ទិន្នន័យការងារភ្ជួររាស់ដីស្រែដំណាំស្រូវរដូវវស្សា គិតចាប់ពីថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣÷ +សរុបរួមទូទាំងខេត្ត÷ -ភ្ជួររាស់ អនុវត្តបានចំនួន ៩៧៣ហិកតា បូកយោងបានចំនួន ១១៨៨ហិកតា ស្មើនឹង ៨,៨៧ភាគរយ និងព្រោះ អនុវត្តបានចំនួន ៧៩ហិកតា បូកយោងបានចំនួន ៩៥៩ហិកតា ស្មើនឹង ៧,១៦ភាគរយ នៃផែនការសរុប ១៣៣៨៧ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់ អនុវត្តបានចំនួន ៩២ហិកតា បូកយោងបានចំនួន ១១៦៣ហិកតា ស្មើនឹង ១០,០០ភាគរយ និងព្រោះ អនុវត្តបានចំនួន ៧៩ហិកតា បូកយោងបានចំនួន ៩៥៩ហិកតា ស្មើនឹង ៨,២៥ភាគរយ នៃផែនការសរុប ១១៦២៧ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់ អនុវត្តបានចំនួន ៥ហិកតា បូកយោងបានចំនួន ២៥ហិកតា ស្មើនឹង ១.៤២ភាគរយ និងព្រោះ អនុវត្តបានចំនួន ០ហិកតា បូកយោងបានចំនួន ០ហិកតា ស្មើនឹង ០ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter