មាតិកា
ការចាប់សត្វគោអនាធិបតេយ្យតាមផ្លូវសាធារណៈ
ចេញ​ផ្សាយ ២៤ មេសា ២០២៣
51
ថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមជាមួយអាជ្ញាធរក្រុងព្រះសីហនុ ចុះចាប់សត្វគោអនាធិបតេយ្យតាមផ្លូវសាធារណៈ ចំនួន ៥ក្បាល ត្រង់ចំណុចភូមិ១ សង្កាត់៣ ក្រោយគុជអាស៊ី យកមកចងទុកនៅជិតការិយាល័យផលិតកម្ម និងបសុព្យាបាល ដើម្បីឱ្យម្ចាស់គោចូលខ្លួនមកដោះស្រាយទេ។ ការធើ្វបែបនេះដោយសារម្ចាស់សត្វបានព្រមលែងគោដើរយ៉ាងអាណាធិបតេយ្យ ដែលអាចនឹងបង្ករគ្រោះថ្នាក់ដល់អ្នកធើដំណើរ រួមទាំងរក្សាសណ្តាប់ធ្នាប់ផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter