មាតិកា
ការចុះស្រង់ទិន្នន័យការងារភ្ជួររាស់ដីស្រែដំណាំស្រូវរដូវវស្សា
ចេញ​ផ្សាយ ២២ មេសា ២០២៣
49
ថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះស្រង់ទិន្នន័យការងារភ្ជួររាស់ដីស្រែដំណាំស្រូវរដូវវស្សា គិតចាប់ពីថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣÷ +សរុបរួមទូទាំងខេត្ត÷ -ភ្ជួររាស់ អនុវត្តបានចំនួន ៤៧ហិកតា បូកយោងបានចំនួន ៧៩៨ហិកតា ស្មើនឹង ៥,៩៦ភាគរយ និងព្រោះ អនុវត្តបានចំនួន ៣៦ហិកតា បូកយោងបានចំនួន ៥៩១ហិកតា ស្មើនឹង ៤,៤១ភាគរយ នៃផែនការសរុប ១៣៣៨៧ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់ អនុវត្តបានចំនួន ៤២ហិកតា បូកយោងបានចំនួន ៧៨៣ហិកតា ស្មើនឹង ៦,៧៣ភាគរយ និងព្រោះ អនុវត្តបានចំនួន ៣៦ហិកតា បូកយោងបានចំនួន ៥៩១ហិកតា ស្មើនឹង ៥,០៨ភាគរយ នៃផែនការសរុប ១១៦២៧ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់ អនុវត្តបានចំនួន ៥ហិកតា បូកយោងបានចំនួន ១៥ហិកតា ស្មើនឹង ០.៨៥ភាគរយ និងព្រោះ អនុវត្តបានចំនួន ០ហិកតា បូកយោងបានចំនួន ០ហិកតា ស្មើនឹង ០ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter