មាតិកា
ការចុះស្រង់ទិន្នន័យការងារភ្ជួររាស់ដីស្រែដំណាំស្រូវរដូវវស្សា
ចេញ​ផ្សាយ ២២ មេសា ២០២៣
57
ថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះស្រង់ទិន្នន័យការងារភ្ជួររាស់ដីស្រែដំណាំស្រូវរដូវវស្សា គិតចាប់ពីថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣÷ +សរុបរួមទូទាំងខេត្ត÷ -ភ្ជួររាស់ អនុវត្តបានចំនួន ៣៨៨ហិកតា បូកយោងបានចំនួន ៧៥១ហិកតា ស្មើនឹង ៥,៦១ភាគរយ និងព្រោះ អនុវត្តបានចំនួន ៧៨ហិកតា បូកយោងបានចំនួន ៥៥៥ហិកតា ស្មើនឹង ៤,១៥ភាគរយ នៃផែនការសរុប ១៣៣៨៧ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់ អនុវត្តបានចំនួន ៣៧៨ហិកតា បូកយោងបានចំនួន ៧៤១ហិកតា ស្មើនឹង ៦,៣៧ភាគរយ និងព្រោះ អនុវត្តបានចំនួន ៧៨ហិកតា បូកយោងបានចំនួន ៥៥៥ហិកតា ស្មើនឹង ៤,៧៧ភាគរយ នៃផែនការសរុប ១១៦២៧ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់ អនុវត្តបានចំនួន ១០ហិកតា បូកយោងបានចំនួន ១០ហិកតា ស្មើនឹង ០.៥៧ភាគរយ និងព្រោះ អនុវត្តបានចំនួន ០ហិកតា បូកយោងបានចំនួន ០ហិកតា ស្មើនឹង ០ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter