ចេញផ្សាយ ២០ មេសា ២០២៣
49
ថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣
លោក ឯម ភា នាយខណ្ឌរដ្ឋបាជលផលកំពង់សោម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងការងារវិស័យជលផលក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីខណ្ឌ ផ្នែក និងសង្កាត់ នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម ក្រោមរបៀបវារ÷
-ផ្សព្វផ្សាយប្រកាសលេខ៖១០៦ ប្រក.កសក ស្តីពីការកំណត់ថ្លៃឈ្នួលនេសាទ លើឧបករណ៍នេសាទសិប្បកម្ម ក្នុងដែននេសាទសមុទ្រ។
-ពង្រឹងការងារវិស័យជលផលតាមផ្នែក សង្កាត់រដ្ឋបាលជលផល។
-តាមដានការប្រើប្រាស់ឧបករណ៍ឆក់ក្នុងខេត្តព្រះសីហនុ។