ចេញផ្សាយ ២០ មេសា ២០២៣
56
ថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះធ្វើការឃាត់អាជីវករដែលដឹកសាច់ និងផលិតផលដែលមានដើមកំណើតពីសត្វ មិនត្រឹមត្រូវតាមបច្ចេកទេសមកចុះកិច្ចសន្យាដោយ÷
-អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ញត្តិ និងតាមការណែនាំរបស់មន្ត្រីត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសត្វ។
-ត្រូវដឹកសាច់សត្វ និងផលិតផលដែលមានដើមកំណើតពីសត្វ ឱ្យមានអនាម័យមុននឹងដឹកចេញពីទីសត្តឃាត។
-មិនត្រូវលក់សាច់សត្វ និងផលិតផលដែលមានដើមកំណើតពីសត្វដោយគ្មានការអនុញ្ញាតនោះទេ។