មាតិកា
ការចុះល្បាតក្នុងដែនសហគមន៍
ចេញ​ផ្សាយ ១៨ មេសា ២០២៣
63
ថ្ងៃអង្គារ ១៣រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានដឹកនាំសហគមន៍នេសាទបឹងរាំង និងជ្រលង ចុះល្បាតក្នុងដែនសហគមន៍ ជាលទ្ធផល បានណែនាំ ដល់ប្រជានេសាទ កុំអោយប្រើប្រាស់ ឧបករណ៍ខុសច្បាប់ ហាមឃាត់ ការកាប់ព្រៃកោងកាង និងធ្វើកញ្ចុះ លក់ ដូរ នៅកន្លែងចិញ្ចឹមក្តាម ក្នុងដែនព្រៃកោងកាង ភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter