ចេញផ្សាយ ១១ មេសា ២០២៣
48
ថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣
លោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សូលាបាន ចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដែលដឹកនាំដោយ លោក ឆាយសុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដើម្បីរៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកដំណើរដែរធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់សីលា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។