ចេញផ្សាយ ១០ មេសា ២០២៣
49
ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣
ក្រុមមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះឃាត់រថយន្តចំនួន ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BS 3550 ឃើញមានសាច់ក្ងានចំនួន ៤០០គ.ក្រ នៅត្រង់ចំណុចបេនឡានមហោស្រប ក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ តាមការត្រួតពិនិត្យឃើញថា សាច់ក្ងាននេះគ្មានលិខិតអនុញ្ញាតនោះទេ ក្រុមការងារបានធ្វើការនាំរថយន្តនេះមកការិយាល័យដើម្បីអនុវត្តនីតិវិធីច្បាប់បសុពេទ្យ។