មាតិកា
ចុះយកសំណាក និងធ្វើតេស្តលើសំណាកបន្លែចំនួន ០៦មុខ មានត្រសក់ ស្ពៃក្រញ៉ាញ់ ស្ពៃជើងទា ស្ពៃចង្កឹះ ត្រកួន និងម្ទេសស ដែលត្រូវបានហាងបន្លែ សាច់ធម្មជាតិ០៣
ចេញ​ផ្សាយ ០៦ មេសា ២០២៣
78
ថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារបច្ចេកទេសបន្ទប់ពិសោធន៍បន្លែ និងផ្លែឈើខេត្តព្រះសីហនុ ចុះយកសំណាក និងធ្វើតេស្តលើសំណាកបន្លែចំនួន ០៦មុខ មានត្រសក់ ស្ពៃក្រញ៉ាញ់ ស្ពៃជើងទា ស្ពៃចង្កឹះ ត្រកួន និងម្ទេសស ដែលត្រូវបានហាងបន្លែ សាច់ធម្មជាតិ០៣ ទិញពីកសិករឈ្មោះ ប៊ុត នឿន ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ដើម្បីបញ្ជក់ពីគុណភាពបន្លែថាមានសុវត្ថិភាព ឬមិនសុវត្ថិភាព។ ជាលទ្ធផលនៃការពិសោធន៍បង្ហាញថា សំណាកដែលយកមកទាំង ៦មុខ មានសុវត្ថិភាពចំពោះសុខភាពសម្រាប់អ្នកបរិភោគ។
ចំនួនអ្នកចូលទស្សនា
Flag Counter