ចេញផ្សាយ ០៥ មេសា ២០២៣
55
ថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពី ការកំណត់ថ្លៃឈ្នួលឧបករណ៍នេសាទ លើឧបករណ៍នេសាទ សិប្បកម្ម ក្នុងដែននេសាទសមុទ្រ ក្រោមអធិបតីភាពឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលជលផល ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំបន់ឆ្នេរ និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរ។