ចេញផ្សាយ ០៥ មេសា ២០២៣
54
ថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និលោក ពៅ សីលា អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមជាភ្ញៀវកិត្តិយសក្នុងទិវាច្រូតស្រូវ ពូជចំប៉ីស៧០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន/តំណាងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងស្ថាប័នឯកជន។