មាតិកា
ការចូលរួមក្នុងពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ អាគារសិក្សា ១ខ្នង និងអាគារស្នាក់នៅ ១ខ្នង នៅវិទ្យាល័យ ហ៊ុន សែន កែវផុស
ចេញ​ផ្សាយ ០១ មេសា ២០២៣
54
ថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមក្នុងពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ អាគារសិក្សា ១ខ្នង និងអាគារស្នាក់នៅ ១ខ្នង នៅវិទ្យាល័យ ហ៊ុន សែន កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ ដោយមានការអញ្ចើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រខេត្តព្រះសីហនុ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំក្រសួង អាជ្ញាធរ មូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ កងកំលាំងយ៉ាងច្រើនកុះករ។
ចំនួនអ្នកចូលទស្សនា
Flag Counter